View Larger Map

Saturday, May 26, 2012

បច្ចេកទេស​សរសេរ​កូដ PHP 10 យ៉ាង សម្រាប់​អ្នក​អភិវឌ្ឍ​គេហទំព័រ

នៅ​ក្នុង​ការ​សរសេរ​កូដ​និមួយៗ​វា​សុទ្ធ​តែ​មាន​នូវ ​គន្លឹះ​របស់​វា នា​ពេល​បច្ចុប្បន្ន​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ជំនាញ​សរសេរ​កូដ​មាន​ការ​កើន​ ឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​អ្នក​ទាំង​នេះ​មិន​ ទាន់​បាន​ធ្វើ​ឱ្យ​ខ្លួន​របស់​គេ​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​នោះ​ទេ​។​ ទាំង​នេះ​ក៏​ព្រោះ​ថា​ពួក​គេ​មិន​បាន​ស្វែង​យក​និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ ​ទម្រង់​របស់​កូដ​ និង​ការ​ផ្គួប​ផ្សំ​នូវ​ទម្រង់​ផ្សេងៗ​ទៀត។​ ដូច្នោះ​ប្រសិន​លោក​អ្នក​ចង់​ឱ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ជំនាញ​ ក្នុង​ការ​សរសេរ​កូដ​ នោះ​លោក​អ្នក​ត្រូវ​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្រើន​ទៅ​ទម្រង់​ក៏​ ដូច​ជា​គម្រោង​របស់​Projectទាំង​មូល​ដែល​អ្នក​បម្រុង​និង​ធ្វើ​វា។ ដោយ​សារ​តែ​មាន​បញ្ហា​ទាំង​អស់​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​សូម​លើក​យក​នូវ​ អត្ថបទ​មួយ​នេះ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​សរសេរ​កូដ​របស់​PHP​យក​មក​ធ្វើ​ការ​ ចែក​រំលែក​ដល់​ប្រិយមិត្ត​ដែល​បាន​អាន​ទុក​ជា​ចំណេះ​ដឹង​មួយ​ផង​ដែរ។
១.ការ​បម្លែង​ខ្លួន​ទៅ​ជា​OOP
ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ស្គាល់​អំពី​OOP(Object Oriented Programming)នោះ​ទេ​លោក​អ្នក​និង​​មាន​ការ​ខាត​បង់​និង​មិន​ទាន់សម័យ​ក្នុង​ ការ​សរសេរ​កូដ​នោះ​ឡើយ។
តើ​លោក​អ្នក​ស្គាល់​អំពី​OOPដែរ​ឬ​ទេ​?តើ​អ្វី​ទៅ​ជាOOP​?
OOP​គឺ​ជា​វិធី​សាស្ត្រ​ដ៏​មាន​សារ​សំខាន់​ក្នុង​ការ​សរសេរ​កម្ម​វិធី​ កុំព្យូទ័រ​ដោយ​ការ​ប្រើ​ប្រាស់​ classes​ ឬ​ Objects​ ដែល​ចង​ភ្ជាប់​​កូដ​​ជា​មួយ​គ្នា​ ដោយ​មិន​ចាំ​បាច់​ក្នុង​ការ​សរសេរ​កូដ​ដដែលៗ​ និង​ដំណើរ​ការ​ប្រតិបត្តិការ​យ៉ាង​សាមញ្ញ​។ ​Objects ​គឺជា​ classes​ ដ៏​មាន​សារៈ​សំខាន់​ដែល​ប្រមូល​ផ្ដុំ​ functions​ បញ្ចូល​គ្នា​ និង​ចង​ពួក​វា​ទុក​ក្នុង​ការ​ប្រើ​ប្រាស់​លើក​ក្រោយ​ដោយ​មិន​ចាំ​បាច់​សរសេរ ​កូដ​ច្រើន​សារ​ជា​ដដែលៗ​នៅ​គ្រប់​ពេល​ដែល​អ្នក​ត្រូវ​ការ​ធ្វើ​អ្វី​មួយ​ នោះ​ទេ។​
Procedural Programming ​ធ្វើ​ការ​តាម​ជំហាន​ពី​លើ​ចុះ​ក្រោម​នៃ​ទំព័រ​នីមួយៗ​ដូច​ដែល​ server​ ធ្វើ​ការ​អាន​គ្រប់​ទិន្នន័យ​នៅ​លើ ​server​ របស់​អ្នក​ដែរ។ ជា​មួយ​ OOP ​វា​មាន​មួយ​ឬ​ពីរ​ objects ​ដែល​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ជា​ថ្មី​ វា​អាច​ដំណើរ​ការ​ពីរ​ បី មួយ​រយ​ ឬ​មួយ​ពាន់​ objects ផ្សេងៗ​ទៀត​ដែល​មាន​ដំណើរការ​ជាក់​លាក់​អាស្រ័យ​លើ​ variables ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ចូល​ទៅ​ក្នុង​ object ​នោះ​។​ OOP មាន​ដំណើរការ​លឿន​ សាមញ្ញ​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ប្រើ​ប្រាស់​ធនធាន​ server ​តិច​ និង​ការ​សរសេរ​កូដ​តិច​ ដំណើរការ​លឿន​ និង​ត្រឹម​ត្រូវ​ជាង​មុន​ក្នុង​ការ​ធ្វើ​ការ​នៅ​ពេល​ដែល​អ្នក​ដឹង​ពី​ មូលដ្ឋាន​គ្រឹះ​របស់​វា​។OOP មាន​ការ​ផ្លាស់​ប្តូរ​នូវ​ស្តាយ​ក្នុង​ការ​អភិវឌ្ឍន៍​កម្ម​វិធី​របស់​លោក​ អ្នក​ជា​រៀង​រហូត​។​
២.​រាល់​ការ​បញ្ចប់​នៃ​កូដ​មួយ​ចំនួន​ត្រូវ​ការ​_once()មក​ជំនួយ​
យើង​ដឹង​ថា​ការ​ប្រើប្រាស់​កូដ​ include() ​ជា​ធម្មតា​ផ្ដល់​ឲ្យ​យើង​នូវ​ភាព​ងាយ​ស្រួល​ម្យ៉ាង​ដែល​នៅ​ពេល​មាន​ការ​ជួប ​ប្រទះ​បញ្ហា​ដែល​កូដ​មួយ​ចំនួន​នៅ​ក្នុង​File ​មិន​មាន​ដំណើរ​ការ​នោះ​វា​គ្រាន់​តែ​បង្ហាញ​នូវ ​warning តែ​ប៉ុណ្ណោះ​ចំពោះ​កូដ​ផ្សេងៗ​ទៀត​វា​មាន​ដំណើរ​ការ​ធម្មតា។​ចំណែក​ឯ​ការ​ ប្រើ​ប្រាស់​នូវ​កូដ​require()​វា​ខុស​ពី​ការ​ប្រើ​ប្រាស់​នូវ​include()​ពី ​ព្រោះ​ការ​ប្រើ​របស់​វា​អាច​មាន​បញ្ហា​នៅ​ពេល​កូដ​មួយ​មិន​មាន​ដំណើរការ​ នោះ​កូដ​ទាំង​អស់​ដែល​នៅ​ក្នុង​Fileនិង​មាន​អាច​ធ្វើ​ដំណើរ​ការ​បាន​ទេ​គឺ​ វា​បាន​បញ្ឈប់​ដំណើរការ​របស់​កូដ​ទាំង​អស់​។អ្វី​ដែល​អ្នក​មិន​ត្រូវ​ភ្លេច​ នោះ​គឺ​ការ​សិក្សា​ទៅ​លើFunction ​Include_once()និង​require_once()ដែល​វា​អាច​នាំ​ឱ្យ​មាន​ផលវិបាក​យ៉ាង​ ធ្ងន់ធ្ងរ​ទៅ​ដល់​ Server Resources នៅ​ក្នុង​នោះ​លោក​អ្នក​មិន​ចាំ​បាច់​ធ្វើ​ការ​កែ​ប្រែ​អ្វី​ទាំង​អស់​នៅ​ ក្នុង​នោះ​ទេ​ ព្រោះ​PHP​បាន​ធ្វើ​ការ​បង្កើត​នូវ​Function នេះ​មក​ជា​ស្រេច​ដើម្បី​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ការ​ប្រើ​ប្រាស់​បាន។លោក​ អ្នក​គ្រាន់​តែ​ចង​ចាំ​ថា​ការ​ប្រើ​ប្រាស់​របស់​វា​អាច​មាន​ការ​ប៉ះ​ពាល់​ទៅ ​ដល់​ Server Resources បាន។​ប្រសិន​បើ​លោក​អ្នក​ចង់​ឱ្យ​កូដ​របស់​អ្នក​មាន​សណ្ដាប់​ធ្នាប់​ល្អ អ្នក​មិន​ចាំបាច់​ត្រូវ​ការ​ប្រើប្រាស់​Functionនេះ​ទេ។
៣.បង្កើត​ជា​មួយ​និង​Error Reporting on
អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​Project ថ្មី​គឺ​យក​នូវ​ Error Reporting​ទៅ​E_ALL។​អ្នក​គួរ​តែ​ធ្វើ​ការ​បិទ​វា​ចំនួន​១០វិនាទី​មុន​នឹង​ ធ្វើ​ដំណើរ​ការ​វា​ជា​មួយ​ Production Mode។​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ធ្វើ​បែប​នេះ​នៅ​គ្រប់​ Project ទាំង​អស់ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​វា​បាន​ជួយ​លោក​អ្នក​ឱ្យ​បង្កើត​នូវ​ Project​បាន​ជោគ​ជ័យ​ជា​មួយ​និង​ការ​ធ្វើ​ Production Modeនិង​មិន​មាន​ការ​Error​កើត​ឡើង​នោះ​ទេ។ក្រៅ​ពី​នោះ​ជា​មួយ​និង​ ការ​Error ​Reporting​ ​លោក​អ្នក​គួរ​តែ​ប្រយ័ត្ន​នូវ​ចំណុច​Error​តូច​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​អាច​ ធ្វើ​ឱ្យ​Project​របស់​អ្នក​មាន​បញ្ហា​ធ្ងន់ធ្ងរ​បាន​ផង​ដែរ។
៤. ប្រើ​ប្រាស់​framework​ ប្រសិន​បើ​ត្រូវ​ការ​
លោក​Rasmus ​Lerdorf​បាន​និយាយ​ថា​អ្នក​មិន​គួរ​ប្រើ​ប្រាស់​framework​នោះ​ទេ​ពី​ព្រោះ ​វា​អាច​បញ្ជាក់​បាន​ថា​ framework ដែល​លោក​អ្នក​បាន​ប្រើ​ប្រាស់​អាច​មាន​លក្ខណៈ​យឺត​ជាង​កូដ​ PHP ​​ធម្មតា។​ពេល​ដែល​យើង​ធ្វើ​ការ​សាក​ល្បង​បង្ហាញ​លទ្ធផល​ដូច​ជា​”Hello World”​។​វា​មាន​ការ​គិត​ពីរ​ដែល​ត្រូវ​យក​មក​ធ្វើ​ការ​ពិចារណា​នៅ​ទី​នេះ​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​អ្នក​មិន​មែន​ជា​លោក​Rasmus ​Lerdorf​ទេ​ហើយ​ការ​សរសេរ​កូដ​របស់​លោក​អ្នក​ក៏​មិន​មែន​បង្ហាញ​ពាក្យ​ថា​ ”Hello World”ដែរ​នៅ​ក្នុង​ពេល​សរសេរ​កូដ។Framework ​អាច​ជួយ​អ្នក​បាន​ច្រើន​ទៅ​លើ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ធុញ​ទ្រាន់​នៅ​ ក្នុង​ការ​សរសេរ​កូដ ​ទោះ​បី​ជា​លោក​អ្នក​ត្រូវ​រៀន​អំពី​មុខងារ​របស់​ framework​ ជា​មុន​ក៏​ដោយ​ដើម្បី​ធ្វើ​ការ​ប្រើ​ប្រាស់​វា​ដើម្បី​ធ្វើ​អោយ​មាន​ភាព​ងាយ ​ស្រួល​ជាង​មុន​ ប៉ុន្តែ​ការ​សិក្សា​ទាំង​អស់​នេះ​វា​គ្រាន់​តែ​ជា​ផ្លាស់​ប្ដូរ​អ្វី​ដែរ​ ថ្មី​តែ​ប៉ុណ្ណោះ​។ មិន​តែ​ប៉ុណ្ណោះ​លោក​អ្នក​អាច​កាត់​បន្ថយ​នូវ​ការ​សរសេរ​code​បាន​ច្រើន​និង ​មិន​ងាយ​និង​មាន​កំហុស​ទៀត​ផង។
៥. ប្រើ​ប្រាស់​នូវ​Functionដែល​មាន​ស្រាប់​ក្នុង​PHP
ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ​ការ​រាប់​នូវ​ចំនួន​ keysដែល​មាននៅ​ក្នុង array?លោក​អ្នក​អាច​សរសេរ​កូដ​សម្រាប់​ធ្វើ​ការ​Loop​ arrayម្ដង​មួយៗ​រហូត​ទាល់​តែ​អស់​ ឬ​ក៏​លោក​អ្នក​អាច​ធ្វើ​ការ​ប្រើ​ប្រាស់​នូវ​Funtion ដែល​មាន​ស្រាប់​នៅ​ក្នុង​PHP(built in function)ដូច​ជា​Function count()ជា​ដើម​។PHP មាន​function​សំខាន់ៗ​ជា​ច្រើន​ដែល​បង្កើត​ឡើង​រួច​ជា​ស្រេច​ដែល​លោក​អ្នក​ អាច​ប្រើ​ប្រាស់​បាន​តាម​តម្រូវ​ការ​របស់​អ្នក​យ៉ាង​សំបូរ​បែប ដែល​វា​មាន​នូវ​របៀប​ប្រើ​ប្រាស់​សម្រាប់​ជំនួយ​ដល់​លោក​អ្នក​ដែល​មិន​ចេះ​ ប្រើ​ប្រាស់​វា​បាន​យ៉ាង​ងាយ​ផង​ដែរ។លោក​អ្នក​អាច​ចូល​ទៅ​មើល​ពី​របៀប​ប្រើ​ ប្រាស់​វា​បាន​នៅ​ក្នុង PHP Manual។
៦.​ ការពារDatabase របស់អ្នក
ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោក​អ្នក​ក្នុង​ការ​ការ​ពារ​នូវ​ទិន្នន័យ​ទាំង ​អស់​នោះ​គឺ​ការ​ប្រើ​ប្រាស់​នូវ​Function mysql_real_escape_string()​សម្រាប់​Dataទាំង​អស់​របស់​អ្នក​ដែល​មុន​ពេល​ ធ្វើ​ការ​ដាក់​ចូល​ទៅ​ក្នុង​Database។​ចំពោះ​Functionមួយ​នេះ​វា​មាន​លក្ខណៈ ​ពិសេស​ត្រង់​ថា​វា​អាច​ការ​ពារ​Strings​ទាំង​អស់​ពី​ការ​ខូច​ខាត​Databaseឬ ​ក៏​ការពារ​កូដ​ដែល​អាច​ធ្វើ​ឱ្យ​ខូច​Database​របស់​លោក​អ្នក​បាន។លោក​អ្នក​ អាច​ប្រើ​ប្រាស់​កូដ​នេះ​បាន​សម្រាប់​ធ្វើ​ការ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ ការ​ពារ​Dataរបស់​អ្នក​។ម្យ៉ាង​វិញ​ទៀត​អ្នក​អាច​ប្រើ​វា​បានជា​មួយ​POST និង GET បាន​ក្នុង​ការ​ចាប់​យក​Strings។
៧. ប្រើPOST ល្អ​ជាង​ប្រើ​GET
ប្រសិន​បើ​អ្នក​មិន​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ចាំ​បាច់​នោះ​ទេ​ លោក​អ្នក​គួរ​កុំ​ប្រើ​GET​ និង​សូម​ងាក​មក​ប្រើ​POST​ វិញ​ល្អ​ជាង។​ក្នុង​ហេតុ​ផល​មួយ​ដ៏​សមស្រប​គឺ​ការ​ប្រើ​ GETវា​បាន​បញ្ជូន​ទិន្នន័យ​របស់​អ្នក​តាម​រយៈ​URL​នៅ​ក្នុង​ Address Barដូច្នោះ​ប្រសិន​បើ​ព័ត៌មាន​របស់​អ្នក​សំខាន់​វា​និង​ត្រូវ​បាន​បង្ហាញ​ ចេញ​មក​ ដូច​នេះ​គេ​អាច​ធ្វើ​ការ​លួច​ទិន្នន័យ​របស់​តាម​រយៈ​វា​ក៏​បាន។​អាស្រ័យ​ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ចុះ​ឈ្មោះ​នៅ​លើ​គេហទំព័រ​ទាំង​អស់​គេ​តែង​តែ​ប្រើ ​ POSTសម្រាប់​ធ្វើ​ការ​ចាប់​បញ្ជូន​ទិន្នន័យ​ និង​មាន​សុវត្ថិភាព​ខ្ពស់​ជាង​។
៨. ត្រូវ​រៀប​ចំ​គម្រោង​ជា​មុន​ៗ​នឹង​សរសេរ​code
ដើម្បី​បង្កើត​ឱ្យ​បាន​នូវ​Project​មួយ​ដែល​មាន​គុណភាព​ល្អ​លោក​អ្នក​គួរ​តែ ​ធ្វើ​ការ ព្រាង​ទុក​នូវ​គម្រោង​របស់​អ្នក​ដែល​ត្រូវ​ធ្វើ​ទៅ​លើ​ក្រដាស​មួយ​សម្រាប់​ ធ្វើ​ជា​គំរូ​។អ្វី​ដែល​ជា​រឿង​សំខាន់​មួយ​ដែរ​សម្រាប់​លោក​អ្នក​ដែល​បាន​ ត្រៀម​នូវ​យន្តសាស្ត្រ​មុន​និង​ចាប់​ផ្ដើម​ការ​សរេសរ​កូដ​។ព្រោះ​នៅ​ក្នុង​ ដំណើរ​ការ​របស់​គម្រោង​ដែល​អ្នក​បាន​ព្រាង​ទុក​វា​និង​អាច​ជួយ​ឱ្យ​ការងារ​ របស់​លោក​អ្នក​មាន​ភាព​ងាយ​ស្រួល​បាន ដើម្បី​ជៀស​វាង​ការ​ធ្វើ​ឱ្យ​លោក​អ្នក​ឈឺ​ក្បាល​និង​មាន​កំហុស​ឆ្គង​ទៅ​លើ​ ការ​សរសេរ​កូដ​ផង​ដែរ។
៩. ត្រូវ​តែ​យល់​ឱ្យ​ច្បាស់​ពី​គម្រោង​របស់​ខ្លួន​
អ្នក​មិន​អាច​ចាប់​ផ្ដើម​នូវ​Project​របស់​អ្នក​បាន​នោះ​ទេ​ បើ​អ្នក​មិន​ទៀន​បាន​ស្គាល់​ច្បាស់​នូវ​គម្រោង​របស់​អ្នក​នោះ​។ជា​ធម្មតា​ ការ​សិក្សា​រាល់​គម្រោង​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កើត ​ចេញ​ជា​រូប​រាង​របស់​Project​។​ដូច្នោះ​ការ​ប្រើ​ប្រាស់​នូវ​គម្រោង​អ្នក​ តែ​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់​ទើប​ជា​ការ​ប្រសើរ​។​នៅ​ពេល​ណា​មួយ​ដែល​អ្នក ​បាន​សិក្សា​នូវ​គម្រោង​របស់​អ្នក​បាន​ច្បាស់​លាស់​ហើយ​នោះ​។លោក​អ្នក​អាច​ ធ្វើ​ការ​សន្និដ្ឋាន​ថា​តើ​គម្រោង​របស់​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ​និង​មិន​ ត្រូវ​ការ​អ្វី​ខ្លះ​នោះ​ទើប​ជា​ការ​ប្រសើរ។
១០. Code code code
ប្រសិន​បើ​អ្នក​មាន​គម្រោង​នៅ​ក្នុង​ដៃ​របស់​លោក​អ្នក​ហើយ​ គឺ​លោក​អ្នក​អាច​ធ្វើ​ការ​ឈាន​ចូល​ដល់​ដំណាក់​កាល​សរសេរ​កូដ​បាន​ហើយ​ ។ប្រសិន​បើ​លោក​អ្នក​ចង់​ក្លាយ​ទៅ​ជា​ អ្នក​សរសេរ​កូដ​ដ៏​ជំនាញ​នោះ​លោក​អ្នក​ត្រូវ​ស្គាល់​ពី​របៀប​របប​ក្នុង​ការ​ សរសេរ​កូដ​ទើប​ជា​ការ​ប្រសើរ​។លោក​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​ជំនាញ​សរសេរ​ កូដ​ដ៏​ល្អ​ម្នាក់​បាន​ដោយ​គ្រាន់​តែ​មើល​អ្នក​ដទៃ​សរសេរ​កូដ​នោះ​ទេ។​វិធី​ សាស្ត្រ​ដែល​អាច​ជួយ​លោក​អ្នក​ឱ្យ​ទទួល​បាន​លទ្ធផល​ក្នុង​ការ​សរសេរ​កូដ​នោះ ​គឺ​លោក​អ្នក​ត្រូវ​ស្គាល់​ពី​របៀប​ប្រើ​ប្រាស់​នៃ​កូដ​និមួយៗ​ ហើយ​ចំពោះ​កូដ​ដែល​លោក​អ្នក​ចូល​ចិត្ត​សរសេរ​នោះ​វា​និង​អាច​ជួយ​លោក​អ្នក​ ឱ្យ​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការ​សរសេរ​ដើម្បី​បង្កើត​ចេញ​ជា​Project មួយ។

No comments:

Post a Comment