View Larger Map

Sunday, May 27, 2012

 វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​កែប្រែ​ពី Windows Vista ទៅជាWindows 7

មាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows Vista បាន​សួ​ថា​តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ប្ដូរ​ពី Windows Vista ទៅជា​ Windows7? យើង​ពិត​ជា​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នក​ចង់​ធ្វើការ​ប្ដូរ​ពី​ប្រព័ន្ធ Windows Vista ទៅ Windows7។

ក្នុង​ដំណោះស្រាយ​នេះ​អ្នក​មាន​ជម្រើស​ពីរ​គឺ​ការ​កែប្រែ​ដោយ​ធ្វើ​ការ​ វិធី​កំណែ​ទម្រង់​ថ្មី​ឬ​ហៅ​ថាUpgrade និង​មួយ​វិធី​ទៀត​គឺ​ការ​ដំឡើង​ដោយ​ជ្រើស​យក Custom Install។​យ៉ាងណាមិញ​វិធី​ដំឡើង​តាមរយៈ Upgrade វា​គឺ​មាន​ភាព​ល្អ​ប្រសើរ​ហើយ​ងាយស្រួល​ក៏​ប៉ុន្តែ​វា​ពុំ​មែន​ជា​ជម្រើស​ដ៏ ​ឆ្លាតវៃ​សម្រាប់​អ្នក​នោះ​ទេ។​ដូច្នេះ​​ការ​ដំឡើង​វា​គឺ​អ្នក​អាច​រក្សាទុក ​រាល់​ការ​កំណត់​និង​កម្មវិធី​របស់​អ្នក​ហើយ​ម្យ៉ាងវិញទៀត​អ្នក​អាច​ដំឡើង​ និង​ដំណើរការ​រាល់​កម្មវិធី​ដែល​អ្នក​បាន​ធ្វើ​រួច​មក​ហើយ។ ប៉ុន្តែ​ភាព​ពិត​នោះ​គឺ​វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ពេល​ខ្លះ​អ្នក​អាច​មាន​សំណាង​ល្អ​ដោយ​ការ​ធ្វើ​របស់​អ្នក​មិន​មាន​បញ្ហា​ កើតមាន​ឡើង​ហើយ​ពេល​ខ្លះ​ទៀត​អ្នក​ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ។ នៅ​ពេល​ដែល​វា​មិន​ដំណើរ​ការ​នោះ​អ្នក​ត្រូវ​ចំណាយ​ពេល​ដ៏​ច្រើន​ដើម្បី​ ព្យាយាម​កែតម្រូវ​អ្វី​ដែល​ខុស​អសកម្ម​នោះ។ បញ្ហា​គឺ​ត្រូវ​អូស​បន្លាយ​ជា​ច្រើន​ដើម្បី​ធ្វើ​ការ​កែតម្រូវ​វា​ឡើង​វិញ​ ដូច​ជា​កម្មវិធី​មាន​ហើយ​មិន​អាច​បើក​ឱ្យ​វា​ដំណើរការ​បាន​ជា​ដើម។​ដូច្នេះ​ ការ​ដំឡើង​​តាម​វិធី upgrade ប្រព័ន្ធ​ដំណើរការ Windows គឺ​វា​ទាមទារ​ឱ្យ​មាន​ការ​យល់​ដឹង​ច្រើន​ពី​ចំណុច​នីមួយ​ចំពោះ​សារ​បាន​ បង្ហាញ​ប្រាប់​អ្នក​នៅ​កំឡុង​ពេល​ដំណើរការ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន។ការ ដំឡើង​ដោយ​ជ្រើស​យក Custom Install​​ តម្រូវ​ឱ្យ​អ្នក​ចម្លង Window 7 ហើយ​បន្ទាប់​ពី​ធ្វើការ​ដំឡើង​រួច ​អ្នក​នឹង​ត្រូវ​ធ្វើការ​បង្កើត Accountឬ​គណនី​ថ្មី​បន្ទាប់​មក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​សារ​ឡើងវិញ​និង​ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ការ​កំណត់​របស់​អ្នក។​ការ​ធ្វើ​បែប​នេះ​ត្រូវ​ ចំណាយ​ពេល​ច្រើន​ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ទេ​សម្រាប់​អ្នក​ដែល​ចង់​ តាម​ដាន​បញ្ហា​ជាមួយ​នឹង​ការ​ដំឡើង​តាម​បែប Update នោះ។

មុន​ពេល​អ្នក​ធ្វើការ​ដំឡើង​ដោយ​ជ្រើស​យក Custom Install អ្នក​ត្រូវ​ប្រមែប្រមូល​អ្វី​ដែល​ជា​តម្រូវការ​របស់​អ្នក​ដូចជា ​កម្មវិធី​មួយ​ចំនួន​ត្រូវ​ដាក់​ក្នុង CD និង DVDជាដើម។​សម្រាប់​កម្មវិធី​ដែល​អ្នក​ដោនឡូត​មក​អ្នក​ត្រូវ​ប្រាកដ​ថា​តើ​វា ​មាន license ហើយ​ឬ​នៅ។
បន្ទាប់​មក​ទៀត​ដើម្បី​សុវត្ថិភាព​នោះ​អ្នក​ត្រូវ Backup drive របស់​អ្នក​ទុក។​ដូច​នេះ​អ្នក​ត្រូវ​មាន External HDD និង កម្មវិធី backup នោះ​ដែរ។ កម្មវិធី Macrium និង​ EASEUS ជា​កម្មវិធី​ដែល​ងាយស្រួល​ប្រើ​អាច​ទុកចិត្ត​បាន​និង ​ឥតគិតថ្លៃ។​អ្នក​អាច​ជ្រើសរើស​យក​មួយ​ណា​មក​ប្រើ​ក៏​បាន។​បន្ទាប់​មក​ទៀត​ អ្នក​ត្រូវBootវា​ចេញ​ពី DVD ហើយ​ធ្វើការ​ដំឡើង​វា។​នៅ​ពេល​ដែល​ការ​ដំឡើង​រួច​សព្វគ្រប់​ហើយ​អ្នក​ត្រូវ​ ចូល​ទៅ Account  របស់​អ្នក​ហើយ​ត្រូវ​ដំឡើង ​កម្មវិធី​សារ​ឡើងវិញ។
អ្នក​ត្រូវ​តែ​ស្វែងរក​ទិន្នន័យ​របស់​អ្នក​និង​ File ដ៏​ទៃ​ទៀត​ពី​ការ​ដំឡើង Windows Vista របស់​អ្នក​ពី​មុន​មក​គឺ​នៅ​ក្នុង C:\window.old folder. ហើយ​នៅ​ពេល​នោះ​អ្នក​អាច​ទាញ​យក​ឯកសារ​តន្ត្រី​និង​ទិន្នន័យ​ជា​ច្រើន​ទៀត ​ដាក់​ក្នុង​បណ្ណាល័យWindows7របស់​អ្នក។​នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​ មួយ​ហើយ​ប្រសិនបើ​អ្នក​ចង់​ដឹង​អំពី​ការ​ណែនាំ​លំអិត​នោះ​អ្នក​អាច​មើល​របៀប ​នៃ​ការ​ដំឡើង Windows7 នៅ​ពេល​នោះ​អ្នក​នឹង​ដឹង​អំពី​ព័ត៌មាន​លំអិត​ជា​មិន​ខាន៕

ការ​បង្កើត​ទី​ផ្សារ​មូលប័ត្រ​នឹង​នាំមក​នូវ​ជម្រើស​ថ្មី​មួយទៀត​ សម្រាប់​ប្រទេស​កម្ពុជា

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ទីផ្សារ​មូលធន​កម្ពុជា​ បាន​និយាយ​ថា ការ​បង្កើត​ទីផ្សារ​មូលប័ត្រ​នឹង​នាំ​មក​នូវ​ជម្រើស​ថ្មី​មួយ​ទៀត​សម្រាប់​ ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើ​ហិរញ្ញប្បទាន​សេដ្ឋកិច្ច​ជាតិ​ និង​ធានា​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរ​ភាព។
លោក ឈីវ សុខថេត ទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ទីផ្សារ​មូលធន​កម្ពុជា​បាន​មាន​ ប្រសាសន៍​បែប​នេះ​ទៅកាន់​ក្រុម​និស្សិត​សកលវិទ្យាល័យ​ បៀលប្រាយ ​ប្រមាណ​៣០០​នាក់ ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី "ការ​ស្វែង​យល់​អំពី​ទីផ្សារ​ហិរញ្ញវត្ថុ" កាល​ពី​ល្ងាច​ថ្ងៃច័ន្ទ​កន្លង​មក​នេះ។
លោក ឈីវ សុខ​ថេត បាន​មាន​ប្រសាសន៍​ថា​ ការអភិវឌ្ឍន៍​ទីផ្សារ​មូលធន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​បង្កើន​ការ​វិនិយោគ​លើក​ទឹកចិត្ត​ដល់​ សហគ្រិន​ទាំងអស់​ក្នុង​ការ​កែប្រែ​ផលិតផល​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ ផ្ដល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​មាន​ទ្រព្យសម្បត្តិ​ជា​សូចនាករ​ដ៏​សំខាន់ និង​ច្បាស់លាស់​ក្នុង​ការ​អនុវត្តន៍​សេដ្ឋកិច្ច​ និង​ជា​ការ​ពង្រឹង​តម្លាភាព និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​រួម​ទាំង​ការ​រក្សា​ស្ថិរភាព​ប្រព័ន្ធ​ ហិរញ្ញវត្ថុ។
លោក​បន្ត​ថា សាធារណជន​អាច​ជា​អ្នក​វិនិយោគ​មូលប័ត្រ​ដ៏​សំខាន់ ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សាធារណជន​យល់​ថា ការ​វិនិយោគ​មូលប័ត្រ​មិនមែន​ជា​ល្បែង​ទេ វា​ជា​តំណាង​នៃ​ម្ចាស់​បំណុល និង​ជា​ម្ចាស់​កម្មសិទ្ធិ ហើយ​តម្លៃ​ភាគហ៊ុន​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ថាមពល​នៃ​ការ​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​មួយ​មាន​ន័យ​ថា ភាគហ៊ុន​ឡើង​ថ្លៃ​នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​នោះ​រកស៊ី​ចំណេញ ភាគហ៊ុន​ចុះថោក​នៅ​ពេលណា​ក្រុមហ៊ុន​នោះ​រកស៊ី​ខាត។
លោក ជា តារា នាយក​វិទ្យាស្ថាន​ទីផ្សារ​មូលធន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​មិនទាន់​បង្កើត​បាន​ទីផ្សារ​ ហិរញ្ញវត្ថុ​នៅ​ឡើយ ហើយ​ប្រជាជន​ភាគ​ច្រើន​ពុំ​ទាន់ មាន​ការ​យល់ដឹង​ពី​ទស្សនៈ​នៃ​ការ​វិនិយោគ​ទីផ្សារ​មូលប័ត្រ​ឲ្យ​បាន​ គ្រប់គ្រាន់​ដែរ។ ម៉្យាងទៀត​ទីផ្សារ​ពលកម្ម​របស់​យើង​ក៏​ដូចជា​ស្ថាប័ន​អប់រំ​ផ្សេងៗ​ទៀត​ដែរ ពុំ​ទាន់​មាន​ការ​ដាក់​បញ្ចូល​នូវ​មុខ​ជំនាញ​នេះ​ទៅ​ក្នុង​កម្មវិធី​អប់រំ​ របស់​ខ្លួន​ដើម្បី​បំពេញ​តម្រូវការ​ធនធានមនុស្ស​ក្នុង​ពេល​អនាគត​ឡើយ។
លោក​បន្ត​ថា វិទ្យាស្ថាន​ទី​ផ្សារ​មូលធន​កម្ពុជា ដែល​ជា​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល បាន​រៀបចំ​កម្មវិធី​សម្រាប់​អប់រំ​យុវជន​ និង​និស្សិត​ក្នុង​គោល​បំណង​ដើម្បី​បណ្ដុះ​គំនិត​យុវជន​ខ្មែរ​ឲ្យ​បាន​ យល់ដឹង​ពី​ឧស្សាហកម្ម​ទីផ្សារ​មូលធន និង​ចំណេះដឹង​នៃ​ការ​វិនិយោគ​ទីផ្សារ​មូលប័ត្រ​ក្នុង​គោលដៅ​ចូល​រួម​ជា​មួយ​ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​ទីផ្សារ​មូលធន ពិសេស​ចូលរួម​កសាង​សមត្ថភាព និង​ធនធាន​បញ្ញា​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ទីផ្សារ​ពលកម្ម​នៅ​ពេល ​អនាគត៕

No comments:

Post a Comment